
កូរ៉េខាងត្បូងបានប្រកាសពីផែនការមហិច្ឆតាក្នុងការអភិវឌ្ឍសមត្ថភាពយោធារបស់ខ្លួន ដោយគ្រោងផលិតដ្រូនក្នុងស្រុកឱ្យបានជាង ១០ម៉ឺនគ្រឿងនៅឆ្នាំ២០២៩ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងកាន់តែខ្លាំងពីសំណាក់កូរ៉េខាងជើង។ យោងតាមការបញ្ជាក់ពីក្រសួងការពារជាតិកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ កន្លងទៅ ក្រៅពីការផលិត ក្រុងសេអ៊ូលក៏មានគម្រោងបញ្ជាទិញដ្រូនយោធាបន្ថែមចំនួន ២ម៉ឺនគ្រឿងទៀតនៅត្រឹមឆ្នាំ២០២៦ និងមានគោលដៅបណ្តុះបណ្តាលអ្នកបញ្ជាដ្រូនជំនាញរហូតដល់ ៥០ម៉ឺននាក់។ បន្ថែមពីនេះ កូរ៉េខាងត្បូងក៏ត្រៀមដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសរាប់ពាន់គ្រឿងនៅតាមបណ្តោយព្រំដែន ដើម្បីស្ទាក់ចាប់ និងកម្ទេចដ្រូនរបស់សត្រូវដែលព្យាយាមចូលមកឈ្លានពាន។
South Korea has unveiled an ambitious plan to bolster its military capabilities by producing over 100,000 domestic drones by 2029 to counter escalating threats from North Korea. According to the South Korean Ministry of Defense, Seoul also aims to purchase an additional 20,000 military drones by 2026 and train approximately 500,000 drone operators. Furthermore, the country plans to deploy thousands of air defense systems along the inter-Korean border to intercept and neutralize potential enemy drone incursions. This strategic move highlights South Korea's commitment to modernizing its defense infrastructure in response to regional security challenges.

Comments