
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី៣ ខែកក្កដា បានសម្រេចដោះលែងលោក ឃឿន សុឡា ហៅ K01 ឱ្យស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីការឃុំខ្លួនក្នុងពន្ធនាគារបានត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ ទោះបីជាត្រូវបានដោះលែងឱ្យមានសេរីភាពជាបណ្តោះអាសន្នក៏ពិតមែន ប៉ុន្តែលោកនៅតែបន្តស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល។ ការសម្រេចនេះបានបង្កឱ្យមានមន្ទិលសង្ស័យ និងការជជែកវែកញែកយ៉ាងក្ដៅគគុកពីសំណាក់មហាជនជុំវិញមូលហេតុដែលជនត្រូវចោទក្នុងករណីហិង្សាដោយចេតនាលើរូបរាងកាយយុវជនម្នាក់ អាចទទួលបានការដោះលែងយ៉ាងឆាប់រហ័សបែបនេះ។ ករណីនេះបានក្លាយជាប្រធានបទដែលសាធារណជនលើកយកមកពិភាក្សាថា តើការចាប់ខ្លួនរួចដោះលែងវិញក្នុងរយៈពេលដ៏ខ្លីនេះ ឆ្លុះបញ្ចាំងយ៉ាងដូចម្តេចចំពោះតម្លាភាព និងភាពស្មើគ្នានៃការអនុវត្តច្បាប់នៅកម្ពុជា?
The Phnom Penh Municipal Court on Friday, July 3, decided to release Mr. Khuen Sola, widely known as K01, on bail after he had spent only one day in prison. Although released, he remains under court supervision while the legal process continues. This decision has sparked significant public debate and curiosity as to why an individual accused of intentional violence against a young man was granted bail so quickly. The case has led to broader discussions regarding the transparency and consistency of law enforcement, with many questioning how such swift releases reflect on the principles of justice and equality before the law.
