មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ចុះអប់រំសិស្សានុសិស្សពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ

N
news4kh
កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំយុទ្ធនាការផ្សព្វផ្សាយក្រោមប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»។ ពិធីនេះត្រូវបានរៀបចំឡើងនៅអនុវិទ្យាល័យ និងវិទ្យាល័យ ហ៊ុន សែន កណ្ដៀង ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបជាង ១០០០នាក់។ គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីពង្រឹងការយល់ដឹងដល់យុវជនអំពីផលប៉ះពាល់នៃព័ត៌មានមិនពិត និងរបៀបផ្ទៀងផ្ទាត់ព័ត៌មានមុននឹងចែកចាយតាមបណ្តាញសង្គម ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម និងជៀសវាងការយល់ច្រឡំផ្សេងៗដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ។ មន្ត្រីជំនាញបានបញ្ជាក់ថា ការបណ្តុះបណ្តាលដល់សិស្សានុសិស្សគឺជាកត្តាសំខាន់ ព្រោះពួកគេគឺជាអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម។ ការយល់ដឹងពីរបៀបត្រួតពិនិត្យប្រភពព័ត៌មាននឹងជួយឱ្យពួកគេក្លាយជាអ្នកប្រើប្រាស់បច្ចេកវិទ្យាដែលមានការទទួលខុសត្រូវ និងចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានដែលបំពុលសង្គម។
On the morning of July 10, 2024, the Pursat Provincial Department of Information, in collaboration with the Provincial Department of Education, Youth, and Sports, launched an awareness campaign titled 'Say No to Fake News.' The event was held at Hun Sen Kandieng Secondary and High School, with more than 1,000 teachers and students in attendance. The campaign aims to educate students on the dangers of disinformation and the importance of digital literacy. During the session, officials provided guidance on how to verify information before sharing it on social media platforms to avoid causing public confusion or social disorder. By focusing on the younger generation, the provincial authorities hope to build a community of responsible social media users who can distinguish between factual reporting and fabricated content. This initiative is part of a broader effort to maintain peace and stability by combating the spread of malicious news online.
124.353 SRY
Khmer Dispatch
Write your comment...

Comments