
ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញស្ថិតិនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ យោងតាមទិន្នន័យដែលបានប្រកាសកាលពីថ្ងៃទី២៦ ខែកក្កដា ចំនួនមណ្ឌលប្រឡងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គមមានរហូតដល់ ១៧៦ មណ្ឌល (ស្មើនឹង ៤ ៦៧៤ បន្ទប់) ខណៈដែលថ្នាក់វិទ្យាសាស្ត្រមានត្រឹមតែ ៦៨ មណ្ឌល (ស្មើនឹង ១ ៥៣៣ បន្ទប់) ប៉ុណ្ណោះ។
តួលេខនេះបង្ហាញយ៉ាងច្បាស់ថា ចំនួនបេក្ខជនដែលជ្រើសរើសថ្នាក់វិទ្យាសាស្ត្រសង្គមមានច្រើនជាងបេក្ខជនថ្នាក់វិទ្យាសាស្ត្ររហូតដល់ទៅជាង ៣ដង។ និន្នាការនេះបានបង្កើតជាសំណួរ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនថា ហេតុអ្វីបានជាសិស្សានុសិស្សភាគច្រើនលើសលប់ សម្រេចចិត្តជ្រើសរើសយកការសិក្សា និងការប្រឡងលើមុខវិជ្ជាវិទ្យាសាស្ត្រសង្គមបែបនេះ?
The Ministry of Education, Youth, and Sports has released the statistics for the upcoming national high school diploma examination (BacII), scheduled for August 10, 2026. According to the data released on July 26, the Social Science stream will occupy 176 examination centers, totaling 4,674 rooms. In contrast, the Science stream will have only 68 centers, totaling 1,533 rooms.
These figures highlight a significant trend, as the number of candidates choosing the Social Science track is more than three times higher than those in the Science track. This overwhelming preference for Social Science has sparked public interest and questions regarding the underlying reasons why modern students are increasingly moving away from pure science subjects in favor of social studies.
