បង្ក្រាបបទល្មើសនេសាទក្នុងតំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង ជនសង្ស័យរត់គេចខ្លួនបាត់

N
news4kh
ខេត្តស្ទឹងត្រែង៖ សកម្មភាពបំផ្លិចបំផ្លាញធនធានជលផល និងការគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ដីសើម (តំបន់រ៉ាមសារ) នៅតែបន្តកើតមាន ទោះបីជាអាជ្ញាធរជំនាញកំពុងបង្កើនយុទ្ធនាការបង្ក្រាបយ៉ាងខ្លាំងក្លាក៏ដោយ។ កាលពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញបានចុះឆ្មក់បង្ក្រាបបទល្មើសនេសាទក្នុងតំបន់រ៉ាមសារ។ ក្នុងប្រតិបត្តិការនោះ ក្រុមជនសង្ស័យដែលប្រើប្រាស់ឧបករណ៍ឆក់ត្រីស៊េរីថ្មី និងអាវុធកែច្នៃ បានរត់គេចខ្លួនបាត់ស្រមោល មុនពេលសមត្ថកិច្ចទៅដល់។ ទោះជាយ៉ាងណា សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនដែលក្រុមជនល្មើសបន្សល់ទុកនៅកន្លែងកើតហេតុ ដើម្បីបន្តនីតិវិធីស្វែងរកមុខសញ្ញាមកផ្ដន្ទាទោសតាមច្បាប់ និងការពារធនធានធម្មជាតិក្នុងតំបន់នោះឱ្យបានគង់វង្ស។
STUNG TRENG: Despite ongoing efforts by authorities to protect the environment, illegal fishing activities continue to threaten the ecosystem of the Ramsar wetland area. At midnight on June 25, 2024, specialized forces conducted a surprise raid to crack down on illegal fishing operations in the protected zone. During the operation, a group of suspects was found using advanced electric fishing equipment and homemade weapons. However, the suspects managed to evade capture and flee into the darkness before authorities could apprehend them. The task force has seized the evidence left behind and is currently investigating to track down the suspects and ensure they face legal consequences for their impact on the region's biodiversity.
0.000 SRY
Khmer Dispatch

Comments