
កំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ដែលជាអតីតប្តី ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយពីបានធ្វើសកម្មភាពយកសាំងចាក់ស្រោច រួចដុតអតីតប្រពន្ធទាំងរស់ បណ្តាលឱ្យរងរបួសរលាកយ៉ាងធ្ងន់ធ្ងរ។
ជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ដ៏ឃោរឃៅនេះបានកើតឡើងបន្ទាប់ពីអតីតប្តីរូបនោះ បានព្យាយាមសុំត្រូវរ៉ូវគ្នាវិញ ក្រោយពីបានលែងលះគ្នាអស់រយៈពេលជាង១ឆ្នាំមកហើយ ប៉ុន្តែអតីតប្រពន្ធបានបដិសេធមិនព្រមត្រូវរ៉ូវគ្នាវិញឡើយ។ ដោយសារតែកំហឹងខឹងនឹងអតីតប្រពន្ធមិនយល់ព្រមតាមសំណើរបស់ខ្លួន បុរសជាអតីតប្តីដែលត្រូវបានគេស្គាល់ថាជាអ្នកប្រើប្រាស់គ្រឿងញៀនផងនោះ ក៏បានសម្រេចចិត្តទិញសាំងមកចាក់ស្រោច និងដុតនាងទាំងរស់តែម្តង។
ភ្លាមៗក្រោយកើតហេតុ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺបានចុះអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។
KAMPONG SPEU: A male suspect has been sent to the Kampong Speu Provincial Court for legal action after he allegedly poured gasoline on his ex-wife and set her on fire, causing severe burn injuries.
The victim is currently undergoing emergency medical treatment at the Kampong Speu Provincial Referral Hospital. According to local sources, the horrific incident occurred after the ex-husband attempted to reconcile with her after they had been divorced for over a year. However, the ex-wife refused to get back together with him. Enraged by her rejection, the suspect, who is reportedly a drug addict, purchased gasoline, doused her, and set her ablaze.
Following the incident, the Kampong Speu Provincial Military Police arrested the suspect on the spot and built a case file to send him to court to face legal prosecution.

Comments