
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាប្រទេសនៅតំបន់អឺរ៉ុបជុំវិញសមុទ្រម៉េឌីទែរ៉ាណេ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារភ្លើងឆេះព្រៃរាប់ម៉ឺនហិកតានៅក្នុងអំឡុងរដូវក្តៅ។ សម្រាប់ឆ្នាំនេះ គ្រោះអគ្គិភ័យបានចាប់ផ្តើមលឿនជាងការរំពឹងទុក និងកើតឡើងនៅកន្លែងជាច្រើនក្នុងពេលតែមួយ។ នៅភាគខាងត្បូងប្រទេសបារាំង ភ្លើងបានលេបត្របាក់ព្រៃឈើប្រមាណ ១០០០ ហិកតា និងបានបំផ្លាញទីតាំងបោះជំរុំដ៏ប្រណិតមួយកន្លែង។ ដោយឡែក នៅប្រទេសអេស្ប៉ាញ ព័រទុយហ្កាល និងក្រិក ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យកំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងព្រៃយ៉ាងសស្រាក់សស្រាំក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។
In recent years, European countries surrounding the Mediterranean Sea have been severely impacted by wildfires consuming tens of thousands of hectares during the summer. This year, the fire season has arrived earlier than usual and erupted in multiple locations simultaneously. In southern France, a massive blaze has already scorched approximately 1,000 hectares of forest and destroyed a major luxury campsite. Firefighters in Spain, Portugal, and Greece have also spent the last two days battling intense forest fires as the heat intensifies across the continent.
