
រដ្ឋាភិបាលកម្ពុជាបានចេញមុខតវ៉ាយ៉ាងផ្លូវការចំពោះការសាងសង់របងព្រំដែនរបស់ភាគីថៃ នៅក្នុងភូមិសាស្ត្រខេត្តចាន់ថាបុរី ជាប់ព្រំប្រទល់ខេត្តបាត់ដំបង ដែលបច្ចុប្បន្នសម្រេចបានការងារប្រមាណ ៤៥% ក្នុងដំណាក់កាលដំបូង ឬស្មើនឹងប្រវែង ១,៣ គីឡូម៉ែត្រ។ ការតវ៉ាតាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងក្រសួងការបរទេស បានបញ្ជាក់ថា តំបន់ប្រាសាទខ្នារដែលថៃកំពុងសាងសង់របងព័ទ្ធយកនោះ គឺស្ថិតនៅក្នុងទឹកដីរបស់កម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិមួយចំនួនយល់ឃើញថា ថៃកំពុងប្រើប្រាស់ឥទ្ធិពលយោធា និងយុទ្ធសាស្ត្រការទូត ដើម្បីបង្កើតភាពស្របច្បាប់នៅតំបន់ដែលមានវិវាទ។ ស្របពេលជាមួយគ្នានេះ ក៏មានការរិះគន់ចំពោះរដ្ឋាភិបាលកម្ពុជាថា ហាក់មានភាពទន់ភ្លន់ជ្រុលក្នុងកិច្ចការការទូត ដែលធ្វើឱ្យមានសំណួរលើកឡើងថា តើកម្ពុជាគួរមានវិធានការបន្ថែមអ្វីទៀត ដើម្បីការពារបូរណភាពទឹកដី និងបញ្ឈប់សកម្មភាពរំលោភបំពានរបស់ភាគីថៃ។
The Cambodian government has officially filed a protest against Thailand's construction of a border fence in Chanthaburi province, which borders Cambodia’s Battambang province. The construction project has reportedly reached 45% completion in its initial phase, spanning approximately 1.3 kilometers. The State Secretariat of Border Affairs and the Ministry of Foreign Affairs have asserted that the Khnar Temple, which is being enclosed by the Thai fence, is located within Cambodian territory. International relations experts suggest that Thailand is utilizing military positioning and diplomatic maneuvers to assert control over disputed zones. Meanwhile, some observers have criticized the Cambodian government for its perceived "soft" diplomatic approach, raising questions about what further actions Cambodia should take to protect its sovereignty and halt unilateral border activities.
