
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសពីផែនការប្រែក្លាយឧទ្យានជាតិព្រះជ័យវរ័្មន-នរោត្តម ឬ "ភ្នំគូលែន" ឱ្យទៅជាគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងសាសនាឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការប្រកាសនេះមានគោលបំណងលើកកម្ពស់សក្ដានុពលដ៏មហិមារបស់តំបន់ប្រវត្តិសាស្ត្រនេះឱ្យកាន់តែលេចធ្លោខ្លាំងឡើង។ ទន្ទឹមនឹងការគាំទ្រចំពោះគម្រោងនេះ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ក៏បានលើកឡើងពីតម្រូវការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួល និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន។
Minister of Tourism Hout Hak has announced a strategic plan to transform Preah Chey Varaman-Norodom National Park, widely known as Phnom Kulen, into a premier destination for nature, culture, and religious tourism in Southeast Asia. This ambitious initiative aims to elevate the historical site's profile and tap into its full tourism potential. While industry professionals have expressed strong support for the government's vision, they have also emphasized the need for infrastructure upgrades and service improvements to ensure a seamless and convenient experience for both national and international tourists.
