
កាលពីថ្ងៃទី១៤ ឧសភា លោក Carl Skau នាយករងប្រតិបត្តិនៃអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រាប់ AFP ថា ស្ត្រីនិងកុមារអាហ្វហ្គានីស្ថានរាប់លាននាក់ កំពុងប្រឈមមុខនឹងភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ។ លោកបានបញ្ជាក់ថា ប្រសិនបើគ្មានជម្លោះព្រំដែនរវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន រួមទាំងបញ្ហាភូមិសាស្ត្រនយោបាយនៅអ៊ីរ៉ង់ទេនោះ អង្គការ WFP នឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់អាហារសង្គ្រោះដល់កុមារអាហ្វហ្គានីស្ថានបាន ១លាននាក់បន្ថែមទៀត។
Millions of Afghan women and children are facing a severe hunger and malnutrition crisis, warned Carl Skau, Deputy Executive Director of the World Food Programme (WFP), in a statement to AFP on May 14. Skau emphasized that if it were not for the ongoing geopolitical conflicts between Afghanistan and Pakistan, alongside regional tensions involving Iran, the WFP would have the resources and capacity to feed an additional one million Afghan children in need.

Comments