ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើងវិញ ខណៈមានការវាយប្រហារសងសឹកគ្នាទៅវិញទៅមក

N
news4kh
ការវាយប្រហារសងសឹកគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានផ្ទុះឡើងជាថ្មីម្តងទៀត ដោយភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើកិច្ចព្រមព្រៀងបឋមដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែមិថុនា។ ភាពតានតឹងបានកើនឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថាបានវាយប្រហារលើនាវាដឹកប្រេងមួយគ្រឿងនៅច្រកសមុទ្រ Hormuz ដែលនាំឱ្យមានការវាយប្រហារសងសឹករបស់អាមេរិកលើទីតាំងយោធាអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ទី២៧ ខែមិថុនា។ ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីលទៅលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកូវ៉ែត និងបារ៉ែន កាលពីថ្ងៃអាទិត្យ ទី២៨ ខែមិថុនា។ ជាមួយគ្នានេះដែរ លោក ដូណាល់ ត្រាំ ក៏បានចេញសារគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អ៊ីរ៉ង់ផងដែរ ប្រសិនបើជម្លោះនេះនៅតែបន្តរីកធំឡើង។
Retaliatory strikes between the United States and Iran have reignited, with both nations accusing each other of breaching a preliminary peace agreement signed on June 17. The conflict escalated after the U.S. blamed Iran for attacking an oil tanker in the Strait of Hormuz, prompting U.S. military strikes on Iranian installations on Saturday, June 27. In response, Iran launched missile attacks targeting several U.S. military bases in Kuwait and Bahrain on Sunday, June 28. Amidst the rising hostilities, former President Donald Trump issued a stern warning, threatening severe consequences for Iran if the situation continues to escalate.
160.421 SRY
Khmer Dispatch
Write your comment...

Comments