
ខេត្តរតនគិរី៖ ផ្ទៃដីព្រៃរបស់រដ្ឋរាប់ពាន់ហិកតានៅក្នុងស្រុកកូនមុំ កំពុងរងការកាប់ឆ្ការ និងដុតបំផ្លាញយ៉ាងរង្គាល ដើម្បីប្រែក្លាយទៅជាដីចម្ការក្នុងគោលបំណងកាន់កាប់ធ្វើជាកម្មសិទ្ធិឯកជន។ តាមប្រភពព័ត៌មានបានឱ្យដឹងថា សកម្មភាពខុសច្បាប់ទាំងនេះកំពុងកើតមានឡើងក្រោមរូបភាពប្រើប្រាស់ពលរដ្ឋក្រីក្រឱ្យចូលទៅកាប់ទន្ទ្រាន រួចលក់បន្តឱ្យទៅអ្នកមានលុយ និងមានអំណាច ខណៈអាជ្ញាធរពាក់ព័ន្ធត្រូវបានគេរាយការណ៍ថា ពុំទាន់មានវិធានការបង្ក្រាបឱ្យមានប្រសិទ្ធភាពនៅឡើយ។
ទីតាំងដែលរងការរំលោភបំពាននេះ ស្ថិតនៅក្នុងភូមិកាំបាក់ ឃុំតឹន ស្រុកកូនមុំ ខេត្តរតនគិរី។ បច្ចុប្បន្ន គេសង្កេតឃើញមានការដាំដុះដំណាំកៅស៊ូដែលមានអាយុកាលពី ១ ទៅ ២ ឆ្នាំ និងខ្លះទៀតកំពុងរៀបចំដីសម្រាប់ដាំដំឡូងមី។ សកម្មភាពកាប់ឆ្ការ និងដុតព្រៃបានធ្វើឱ្យតំបន់នោះក្លាយជាវាលរហោស្ថាន ក្រោមលេសនៃការធ្វើចម្ការវិលជុំ ប៉ុន្តែធាតុពិតគឺជាការទន្ទ្រានយកដីរដ្ឋដើម្បីលក់ដូរ។
RATANAKIRI: Thousands of hectares of state forest land in Kon Mom district are being systematically cleared and burned to make way for plantations, aimed at securing illegal private ownership. Reports suggest that wealthy and influential individuals are behind the encroachment, allegedly hiring poor residents to clear the land before purchasing it from them. Despite the massive scale of destruction, local authorities and specialized officials have yet to take effective action to stop the activities.
The affected forest area is located in Kambak village, Teun commune, Kon Mom district, Ratanakiri province. Observations at the site reveal that significant portions of the land have already been planted with rubber trees aged between one and two years, while other sections are being prepared for cassava cultivation. The clearing and burning have transformed once-lush forests into barren landscapes under the guise of rotational farming, while the ultimate goal is to facilitate the illegal sale of state property to powerful buyers.

Comments