ករណីឆេះរោងចក្រលោហធាតុនៅកំពង់ស្ពឺ មិនទាន់រលត់ទាំងស្រុងទេ គិតត្រឹមព្រឹកនេះ

N
news4kh
គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ ករណីអគ្គិភ័យដែលបានឆាបឆេះរោងចក្រកែច្នៃលោហធាតុមួយកន្លែង ស្ថិតក្នុងខេត្តកំពង់ស្ពឺ នៅមិនទាន់រលត់ទៅវិញទាំងស្រុងនោះទេ ដោយគេនៅតែបន្តឃើញមានផ្សែងហុយ និងឮសម្លេងផ្ទុះរប៉េះរបោះចេញពីក្នុងរោងចក្រនៅឡើយ។ ទោះជាយ៉ាងណា កងកម្លាំងនគរបាល និងក្រុមអ្នកពន្លត់អគ្គិភ័យ នៅតែបន្តបេសកកម្មយ៉ាងសស្រាក់សស្រាំ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់ការរីករាលដាល។ រហូតមកដល់ពេលនេះ អាជ្ញាធរនៅតែបន្តតាមដាន និងប្រើប្រាស់ឡានទឹកជាច្រើនគ្រឿង ដើម្បីបាញ់ពន្លត់ឱ្យអស់ ដើម្បីធានាសុវត្ថិភាពដល់តំបន់ជុំវិញ និងរង់ចាំការវាយតម្លៃលើទំហំនៃការខូចខាត។
As of the morning of July 30, 2026, a massive fire at a metal processing factory in Kampong Speu province has not been completely extinguished. Firefighters and local authorities reported that smoke continues to rise from the facility, accompanied by intermittent sounds of small explosions. Emergency response teams remain on high alert at the scene, continuing their efforts to douse the remaining hotspots and prevent the fire from reigniting. While the situation is largely under control, multiple fire engines are still deployed to ensure public safety in the surrounding area. An investigation into the cause of the fire and a full assessment of the damage will be conducted once the site is fully secured.
974.895 SRY
Khmer Dispatch
Write your comment...

Comments