
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» លើកទី២ នៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង។ វេទិកានេះបាននាំយកឱកាសការងារថ្មីៗចំនួន ៩,១៦៨កន្លែង ពីក្រុមហ៊ុន និងរោងចក្រ-សហគ្រាសធំៗចំនួន ៤៨ មកផ្ដល់ជូនសាធារណជន ជាពិសេសយុវជន និងអ្នកកំពុងស្វែងរកការងារនៅក្នុងខេត្តបាត់ដំបង និងខេត្តជុំវិញ។ ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ តាមរយៈការនាំអ្នកផ្ដល់ការងារ និងអ្នកស្វែងរកការងារមកជួបគ្នាដោយផ្ទាល់។
BATTAMBANG — The Ministry of Labor and Vocational Training, in collaboration with the Battambang Provincial Administration, hosted the second 'Job, Social Security, and Vocational Training Forum' on June 5, 2024, at the University of Battambang. The event provided 9,168 new job opportunities from 48 major companies, factories, and enterprises. The forum was designed to connect employers directly with the public, especially youth and job seekers in Battambang and its neighboring provinces. This initiative is a key part of the Royal Government's strategy to boost employment and alleviate poverty by creating a direct platform for employers and potential employees to meet.

Comments