បុរសអ្នកលក់ចាប់ហួយម្នាក់ ឆក់ខ្សែភ្លើងស្លាប់ ខណៈកំពុងផ្សារដែកដំបូលផ្ទះខ្លួនឯង

N
news4kh
ភ្នំពេញ៖ បុរសម្នាក់ដែលជាអ្នកលក់ចាប់ហួយ និងមានចំណេះដឹងផ្នែកផ្សារដែក បានជួបគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីត្រូវចរន្តអគ្គិសនីឆក់ធ្លាក់ពីលើផ្ទះ ខណៈរូបគេកំពុងផ្សារដែកធ្វើសំយ៉ាបផ្ទះដោយខ្លួនឯង។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ដើម្បីសន្សំសំចៃថវិកា បុរសរូបនេះបានទិញសម្ភារៈមកច្នៃធ្វើសំយ៉ាបផ្ទះដោយមិនជួលជាងជំនាញឡើយ។ បន្ទាប់ពីធ្វើបានប៉ុន្មានថ្ងៃ និងជិតរួចរាល់ទៅហើយនោះ គ្រោះថ្នាក់មិនបានព្រាងទុកក៏បានកើតឡើង ខណៈពេលគាត់កំពុងឡើងទៅផ្សារដែកបន្ថែមនៅផ្នែកខាងលើ ក៏ស្រាប់តែមានចរន្តអគ្គិសនីឆក់ បណ្តាលឱ្យធ្លាក់មកដីស្លាប់ភ្លាមៗតែម្តង។
PHNOM PENH – A grocery seller was tragically electrocuted and fell to his death while welding a new awning for his home in Phnom Penh. The victim, who had some welding experience, opted to undertake the construction project himself to save money rather than hiring professional workers. He had been working on the steel structure for several days and was nearing completion. However, during the final stages of the project, while he was positioned on the roof to continue welding, he suffered a fatal electric shock. The current caused him to fall to the ground, leading to his instantaneous death. Local residents expressed their condolences to the family of the deceased following the unfortunate accident.
1231.727 SRY
Khmer Dispatch

Comments