
ថ្មីៗនេះ ក្រសួងព័ត៌មានបានក្រើនរំលឹកយ៉ាងម៉ឺងម៉ាត់ដល់អ្នកសារព័ត៌មានទាំងអស់ ឲ្យគោរពក្រមសីលធម៌ និងដែនកំណត់នៃវិជ្ជាជីវៈរបស់ខ្លួន ក្រោយសង្កេតឃើញមានភាពអសណ្តាប់ធ្នាប់ជាច្រើន។ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា អ្នកកាសែតមានភារកិច្ចត្រឹមតែប្រមូល និងផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះ មិនមែនមានសិទ្ធិអំណាចជាមន្ត្រីនគរបាលយុត្តិធម៌ ឬជាតុលាការកាត់ក្តីនោះទេ។ សកម្មភាពហួសព្រំដែនទាំងនេះ កំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃ និងសេចក្តីថ្លៃថ្នូរនៃវិស័យព័ត៌មានទាំងមូល។
The Ministry of Information has issued a strict reminder to journalists to respect their professional boundaries following a recent wave of disorderly conduct. Ministry spokesperson Tep Asnarith emphasized that the core duty of the press is to gather and report news, not to act as judicial police or a court of law. He warned that journalists overstepping their roles are severely damaging the integrity and prestige of the entire media profession.

Comments