
ភាពទន់ខ្សោយនៃប្រព័ន្ធពាណិជ្ជកម្មពិភពលោកបែបមជ្ឈការ (Centralized) កំពុងក្លាយជាប្រធានបទក្តៅគគុក ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើង។ តាំងពីផ្ទុះសង្គ្រាមមក ច្រកអកមូហ្ស (Hormuz) ត្រូវបិទខ្ទប់ស្ទើរតែទាំងស្រុងដោយប្រទេសអ៊ីរ៉ង់។ នៅក្នុងផែនការសន្តិភាព១០ចំណុច អ៊ីរ៉ង់បានស្នើសុំសិទ្ធិគ្រប់គ្រងលើច្រកសមុទ្រនេះ ដោយមានបំណងបង្កើតច្បាប់តម្រូវឱ្យនាវាដឹកប្រេងទាំងអស់សុំការអនុញ្ញាត និងបង់ថ្លៃឆ្លងកាត់។ ការគ្រប់គ្រងលើខ្សែចង្វាក់ផ្គត់ផ្គង់ថាមពលនេះ អាចធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើង ដែលនឹងជះផលប៉ះពាល់ផ្ទាល់ដល់ការចំណាយលើប្រតិបត្តិការជីកកាក់ប៊ីតកយ (Bitcoin Mining) និងទិដ្ឋភាពម៉ាក្រូសេដ្ឋកិច្ចនៃទីផ្សារគ្រីបតូទាំងមូល។ គំនិតនេះបានជំរុញឱ្យប្រទេសដទៃចង់អនុវត្តតាម ដោយកាលពីថ្ងៃទី២២ មេសា ឥណ្ឌូណេស៊ីបានបង្ហាញបំណងចង់យកថ្លៃឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា មុនពេលប្តូរចិត្តវិញនៅពីរថ្ងៃក្រោយមក។ សម្រាប់វិស័យ Web3 បញ្ហានេះបានបង្ហាញយ៉ាងច្បាស់ពីភាពចាំបាច់នៃប្រព័ន្ធវិមជ្ឈការ (Decentralization) និងបង្ហាញពីរបៀបដែលបញ្ហាភូមិសាស្ត្រនយោបាយជាក់ស្តែងអាចជះឥទ្ធិពលដល់ទីផ្សារទ្រព្យសកម្មឌីជីថល។
The vulnerability of centralized global trade routes is under the spotlight as geopolitical tensions rise. Since the recent conflict outbreak, the Strait of Hormuz has faced severe blockades by Iran. As part of its 10-point peace plan, Iran proposed full control over the strait, planning to mandate tolls and prior authorization for all crossing oil tankers. This centralized control over critical energy supply lines threatens to spike global oil prices, which could heavily impact energy-intensive sectors like Bitcoin mining and shift the macroeconomic landscape for crypto markets. Interestingly, this move almost triggered a ripple effect among other nations controlling strategic maritime chokepoints. On April 22, Indonesia briefly considered imposing similar transit fees for the Strait of Malacca before reversing its decision two days later. For the Web3 space, these physical supply chain bottlenecks highlight the urgent need for decentralized solutions and underscore how real-world geopolitical friction can directly impact digital asset markets.

Comments