
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់ ពាក់ព័ន្ធនឹងករណីលួច ទទួលផលចោរកម្ម និងការប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី១៥ ខែកក្កដា។ កិច្ចប្រតិបត្តិការនេះបានសម្រេចទៅបាន បន្ទាប់ពីសមត្ថកិច្ចបានធ្វើការតាមដានតាមប្រព័ន្ធ GPS ដែលបំពាក់លើម៉ូតូដែលបានបាត់មួយគ្រឿង។ ក្រោយពីកំណត់ទីតាំងបាននៅផ្ទះជួលមួយកន្លែងក្នុងក្រុងប៉ោយប៉ែត កម្លាំងសមត្ថកិច្ចបានចុះឆែកឆេរ និងរកឃើញវត្ថុតាងជាច្រើន រួមមានម៉ូតូដែលបានបាត់ និងសម្ភារៈសេពគ្រឿងញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យទាំង ១៣នាក់ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
Poipet City Military Police successfully apprehended 13 suspects on July 15 following an investigation into theft, receiving stolen goods, and drug-related activities. The breakthrough in the case came from a GPS tracking device installed on a stolen motorcycle, which led authorities directly to a rental property used as a hideout. During the raid, police recovered stolen property and seized drug paraphernalia. The 13 individuals were taken into custody and are currently being held at the provincial military police command as legal proceedings move forward. Authorities emphasized that technology played a crucial role in locating the suspects and the stolen goods quickly.
