សោកស្ដាយ! អធិការរងនគរបាលស្រុកស្ទឹងត្រង់ដែលរងរបួសដោយសារក្មេងទំនើង បានទទួលមរណភាពហើយ

N
news4kh
លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងនគរបាលស្រុកស្ទឹងត្រង់ ទទួលបន្ទុកការងារប្រឆាំងគ្រឿងញៀន បានទទួលមរណភាពហើយ បន្ទាប់ពីបានសម្រាកព្យាបាលរបួសអស់រយៈពេលជិត ៤ខែ។ គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ លោកបានរងរបួសធ្ងន់ធ្ងរត្រង់ភ្នែក និងផ្ទៃមុខ ដោយសារការវា.យប្រហារពីសំណាក់ក្រុមក្រុមក្មេងទំនើង ក្នុងខណៈពេលដែលលោកកំពុងចុះអន្តរាគមន៍ក្នុងករណីវា.យតប់គ្នាមួយនៅក្នុងមូលដ្ឋាន។ ទោះបីជាមានការខិតខំប្រឹងប្រែងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យយ៉ាងណាក៏ដោយ ក៏ស្ថានភាពរបួសរបស់លោកធ្ងន់ធ្ងរពេក រហូតឈានដល់ការបាត់បង់ជីវិតនៅពេលនេះ។ នេះគឺជាការបាត់បង់មន្ត្រីនគរបាលដ៏ល្អម្នាក់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។
Lieutenant Colonel Mab Sophat, the Deputy Inspector of the Stueng Trang District Police Inspectorate in Kampong Cham province, has passed away after nearly four months of medical treatment. The officer, who was in charge of anti-drug operations, suffered severe facial and eye injuries during a violent encounter with a group of delinquent youths. The incident occurred approximately four months ago while he was intervening in a gang fight to maintain public order. Despite extensive medical efforts to save his life, he succumbed to the severity of his injuries. His passing is a significant loss to the local police force, highlighting the sacrifice of a dedicated officer who lost his life in the line of duty while protecting the community.
2297.100 SRY
Khmer Dispatch
Write your comment...

Comments