Serey is utilizing Blockchain technology

ប្រទះឃើញសាកសពស្ត្រីម្នាក់អណ្តែតទឹកទន្លេ នៅក្រុងបាត់ដំបន់

R

ប្រទះឃើញសាកសពស្ត្រីម្នាក់អណ្តែតទឹកទន្លេ នៅក្រុងបាត់ដំបន់


ប្រជាពលរដ្ឋ​នៅ​ក្រុង​បាត់ដំបន់​បាន​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់​អណ្តែត​ទឹក​ក្នុង​ទន្លេ​មួយ​កាលពី​ថ្ងៃ​ពុធ។

សាកសពត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតក្នុងស្ទឹងសង្កែនៅម៉ោង ៣:០០ រសៀល នៅចំណុចមួយក្រោមស្ពានរថភ្លើង ស្ថិតក្នុងក្រុមទី១ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបន់។


សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហេត ចន្ធី អាយុ ៣៩ ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិវត្តតាមិម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបន់។

គាត់មានជំងឺរ៉ាំរ៉ៃ ហើយត្រូវបានគេសង្ស័យថាលង់ទឹកពេលកំពុងងូតទឹក។

ក្រោយ​ពី​ពិនិត្យ​ដោយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​កោសល្យវិច្ច័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ក្រុម​គ្រូពេទ្យ​រួច​មក សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន។

សព​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។


70.529 SRY$0.00
Khmer Dispatch

Comments