កាលពីយូរលង់ណាស់មកហើយ មានបងប្អូនប្រុសពីរនាក់ស្រឡាញ់គ្នា ណាស់ពុំដែលឈ្លោះទាស់ទែងគ្នាឡើយ។ កាលណាបងប្រព្រឹត្តខុសអ្វីមួយប្អូន រំឭកបងស្តាប់ និងធ្វើ តាមដោយរីករាយ។ ចំណែកប្អូនក៏ដូចនោះដែរ ។
នៅពេលមួយនោះប្រទេសជាតិមានសង្គ្រាមនៅព្រំដែន ។ បុរសបងក៏ ត្រូវទៅបំពេញកាតព្វកិច្ចការពារជាតិ។ ពេលបងចេញទៅមិនទាន់បានប៉ុន្មានថ្ងៃ ផង ដោយសេចក្តីនឹករឭកបងខ្លាំងពេក បុរសប្អូនក៏លួចរត់ទៅរកបងនៅឯ សមរភូមិ។ ទៅដល់សមរភូមិ បុរសប្អូនឃើញបងកំពុងតែគ្រវីដាវកាប់សត្រូវ យ៉ាងអង់អាចជាមួយយុទ្ធជនដទៃទៀត។ ប៉ុន្តែ ដោយទ័ពសត្រូវមានគ្នាច្រើន ក៏ឡោមព័ទ្ធបុរសបងនិងយុទ្ធជនដទៃទៀតជាប់។ បុរសបួនឃើញគ្រោះអាសន្ន ដល់បងប្រុសក៏គិតក្នុងចិត្ត : "ពេលនេះគ្រោះអាសន្នដល់ជីវិតបងប្រុសអញពុំ ខានឡើយ ! គាត់មានប្រពន្ធមានកូនតូចៗច្រើននាក់! ប្រសិនបើគាត់ស្លាប់ទៅ ក្មួយៗរបស់អញនឹងកំព្រាគ្មានឪពុក។ ចំណែកអញខ្លួនមួយមិនអីទេស្លាប់ក៏ស្លាប់ ទៅចុះ ហើយក៏ចាត់ទុកជាការលះបង់ ដើម្បីជនរួមឈាមនិងប្រទេសជាតិរបស់ អញផងដែរ...”។ គិតដូចនេះហើយបុរសប្អូនក៏កន្ត្រាក់ដាវពីខ្មោចទ័ពសត្រូវស្ទុះ ចូលទៅជួយបងប្រុសហើយស្រែកៈ សុំបងប្រុសរត់យកតែរួចខ្លួនសិនចុះទុកឲ្យខ្ញុំ ជាអ្នកទប់ទល់ជាមួយសត្រូវ។ បុរសបងមិនដាច់ចិត្តដកខ្លួនថយចោលប្អូននិងយុទ្ធជនដទៃទៀតឡើយ។ ជាភ័ព្វល្អទ័ពជំនួយក៏មកដល់ សត្រូវបាក់ទ័ពរត់ខ្ចាត់ ខ្នាយវិនាសអន្តរាយអស់ពីមាតុភូមិនាពេលនោះទៅ។
