Serey is utilizing Blockchain technology

ឈប់ប្រើបើមិនចង់គ្រោះថ្នាក់! ៥ របស់ក្នុងផ្ទះបាយដែលបង្កប់ជាតិពុល

sivya

យោងតាមការចុះផ្សាយពីប្រភពបរទេស ការចម្អិនអាហារនៅផ្ទះគឺល្អបំផុត ប៉ុន្តែវានឹងក្លាយជាបញ្ហាទៅវិញ ប្រសិនបើអ្នកជ្រើសរើសសម្ភារចម្អិនខុសកម្រិតស្តង់ដា។ បើតាមអ្នកជំនាញសុខភាព នេះគឺជាសម្ភារ ៥ យ៉ាងដែលអ្នកគួរប្រយ័ត្ន៖




ទីមួយគឺ ឆ្នាំងខ្ទះដែកដែលគ្មានប្រភពច្បាស់លាស់ ដែលមានតម្លៃថោកខ្លាំង ព្រោះវាអាចផលិតពីដែកកែច្នៃដែលមានផ្ទុកជាតិលោហៈធ្ងន់ និងជាតិពុលដែលងាយរលាយចូលក្នុងអាហារពេលរងកម្ដៅខ្ពស់។ ទីពីរគឺ ខ្ទះមិនជាប់ស្អិតដែលរបកស្រទាប់ការពារ ព្រោះនៅពេលវាឆ្កូតខ្លាំង សារធាតុគីមីពីស្រទាប់ការពារនឹងឡំចូលក្នុងអាហារ។ ទីបីគឺ ឆ្នាំងដីតម្លៃថោក ដែលមានផ្ទៃគ្រើម ឬមានរន្ធតូចៗច្រើន ដែលអាចប្រើប្រាស់វត្ថុធាតុដើមមិនសុវត្ថិភាព ឬស្រទាប់រលោងដែលមានជាតិសំណ។


ក្រៅពីនេះ ឆ្នាំងចៀនមិនប្រើខ្លាញ់តម្លៃថោកពេក ក៏អាចប្រើប្រាស់ជ័រដែលមិនធន់នឹងកម្ដៅ បង្កឱ្យមានក្លិនអាក្រក់ និងបញ្ចេញសារធាតុពុលពេលដំណើរការ។ ចុងក្រោយគឺ ចង្ក្រានហ្គាសមីនី និងធុងហ្គាសចាស់ៗ ដែលងាយបង្កឱ្យមានការលេចធ្លាយហ្គាស ឬផ្ទុះជាយថាហេតុ។ ដើម្បីសុវត្ថិភាព អ្នកគួរពិនិត្យមើលសម្ភារផ្ទះបាយជាទៀងទាត់ ប្រសិនបើឃើញមានការរបក ឆ្កូត ឬខូចទ្រង់ទ្រាយខ្លាំង គួរតែបោះបង់ចោល និងផ្លាស់ប្តូរថ្មីភ្លាមៗ ជៀសវាងការប្រើប្រាស់បន្តដើម្បីតែការសន្សំសំចៃដែលនាំឱ្យខាតបង់សុខភាពទៅវិញ៕

279.640 SRY$0.00
SmartVey

Comments