ការបន្សុលទុកនូវកាកសំណល់ចំណីអាហារនៅតាមធ្មេញ និងអញ្ចាញធ្មេញ ដោយពុំបានខ្ពុរមាត់ ឬដុសធ្មេញក្រោយបរិភោគអាហារ ពុំមែនជារឿងល្អនោះទេ ផ្ទុយទៅវិញកាកសំណល់ទាំងនោះនឹងបំលែងខ្លួនទៅជាអាស៊ីត បង្កជាផលវិបាកធ្ងន់ធ្ងរខ្លាំងដល់ធ្មេញ និងអញ្ចាញធ្មេញ។
ខាងក្រោមនេះជាផលវិបាកធ្ងន់ធ្ងរក្រោយបរិភោគអាហាររួចមិនសម្អាតធ្មេញ៖
- ធ្មេញឆាប់ពុកផុយ
- ប្រហោងធ្មេញ
- ផ្ទាំងកំបោរធ្មេញ
- ជំងឺរលាកអញ្ចាញធ្មេញ
- ចេញឈាមតាមជើងធ្មេញ
- ក្លិនមាត់មិនល្អ
- ជំងឺរលាកជាលិកាទ្រនាប់ធ្មេញ
- បាក់ធ្មេញ



Comments