យោងតាមការចុះផ្សាយពីប្រភពបរទេស ការទម្រេតខ្លួនដេកភ្លាមៗក្រោយញ៉ាំឆ្អែត គឺជាការបើកទ្វារឱ្យជំងឺច្រាលទឹកអាស៊ីតវាយលុកយ៉ាងងាយស្រួល ព្រោះនៅពេលរាងកាយស្ថិតក្នុងសភាពដេកត្រង់ ទឹកអាស៊ីតនឹងហូរច្រាលមកបំផ្លាញបំពង់អាហារ បង្កជាអាការៈភើជូរ និងក្រហាយទ្រូង។
មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាដើមហេតុធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការមិនប្រក្រតី បង្កជាអាការៈហើមពោះ ចុកសៀត និងជំរុញឱ្យរាងកាយសន្សំជាតិខ្លាញ់ដែលនាំឱ្យលើសទម្ងន់យ៉ាងឆាប់រហ័ស។
ដើម្បីការពារសុខភាព អ្នកគួរទុកពេលឱ្យក្រពះយ៉ាងតិច ៣ ម៉ោងមុនពេលចូលគេង ជៀសវាងអាហារខ្លាញ់ខ្ពស់នៅពេលយប់ និងព្យាយាមញ៉ាំឱ្យទៀងពេល ដើម្បីធានាថាប្រព័ន្ធរាងកាយរបស់អ្នកអាចដុតរំលាយថាមពលបានពេញលេញ និងផ្តល់នូវដំណេកដែលស្កប់ស្កល់ពិតប្រាកដ៕



Comments