យោងតាមការចុះផ្សាយពីប្រភពបរទេស តើអ្នកដឹងទេថា កងទ័ពអាកាសអាម៉េរិកមានវិធីសាស្ត្រពិសេសដែលជួយឱ្យពួកគេគេងលក់បានយ៉ាងលឿនក្នុងរយៈពេលត្រឹមតែ ១២០ វិនាទី ប៉ុណ្ណោះ?
បើតាមការសិក្សា បន្ទាប់ពីហ្វឹកហាត់អស់រយៈពេល ៦ សប្តាហ៍ មនុស្សដល់ទៅ ៩៦% អាចគេងលក់បានភ្លាមៗ ទោះបីជាទើបតែញ៉ាំកាហ្វេ ឬស្ថិតក្នុងមជ្ឈដ្ឋានដែលមានសំឡេងរំខានក៏ដោយ។ គន្លឹះសំខាន់គឺការបន្ធូរសាច់ដុំទាំង ៤៣ មាត់នៅលើផ្ទៃមុខឱ្យដូចជាកំពុង «រលាយ» ចេញ រួចបន្តទម្លាក់ស្មាឱ្យទាបបំផុត និងបន្ធូរសាច់ដុំដៃ ទ្រូង រហូតដល់ចុងជើងម្ដងមួយផ្នែកៗ។
ជំហានចុងក្រោយដែលសំខាន់បំផុត គឺការធ្វើឱ្យខួរក្បាលទំនេរក្នុងរយៈពេល ១០ វិនាទីចុងក្រោយ ដោយការឈប់គិតពីរឿងការងារ ឬរឿងស្មុគស្មាញ ហើយជំនួសមកវិញនូវការស្រមៃពីទិដ្ឋភាពស្ងប់ស្ងាត់ ដូចជាការដេកលើទូកក្នុងបឹងដ៏ស្ងប់ស្ងាត់ ឬសូត្រពាក្យថា «កុំគិត…» ដដែលៗក្នុងចិត្ត។ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព អ្នកគួររៀបចំបរិយាកាសបន្ទប់ឱ្យត្រជាក់ល្មម ជៀសវាងការប្រើទូរស័ព្ទមុនពេលគេង និងប្រើក្លិនក្រអូបជួយសម្រាក។
ការអនុវត្តទម្លាប់នេះឱ្យបានជាប់លាប់រយៈពេល ២-៣ សប្តាហ៍ នឹងបង្រៀនឱ្យរាងកាយរបស់អ្នកចេះបិទប្រព័ន្ធប្រតិបត្តិការ និងចូលគេងបានយ៉ាងងាយស្រួលបំផុត៕



Comments
អត្ថបទនេះល្អណាស់ បងគួរតែបន្ថែមព័ត៌មានលម្អិតឱ្យបានច្រើនបន្តិចទៀត ដើម្បីឱ្យអ្នកអានកាន់តែយល់ច្បាស់។ 😊
ខ្លឹមសារអត្ថបទនេះពិតជាល្អណាស់ ប៉ុន្តែអ្នកគួរតែបន្ថែមអត្ថបទឱ្យបានច្រើនជាងនេះបន្តិចដើម្បីឱ្យអ្នកអានយល់កាន់តែច្បាស់។ 😊