យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលឈានចូលវ័យ ៥០ ឆ្នាំឡើងទៅ ខួរក្បាលអាចនឹងចាប់ផ្ដើមដំណើរការយឺតជាងមុន ប៉ុន្តែអ្នកអាចរំលាយភាពស្រពិចស្រពិលទាំងនេះមកជាភាពរហ័សរហួនវិញបានយ៉ាងងាយ។
ការចាប់ផ្ដើមពីការហ្វឹកហាត់ដង្ហើមត្រឹមតែ ៥ នាទីក្នុងមួយថ្ងៃ នឹងជួយបង្កើនអុកស៊ីសែនទៅកាន់ខួរក្បាល ធ្វើឱ្យការគិតកាន់តែមុតស្រួច និងកាត់បន្ថយភាពតានតឹង។ ទន្ទឹមនឹងនេះ ការដើរឱ្យលឿនបន្តិចត្រឹម ២០ នាទីជារៀងរាល់ថ្ងៃ គឺជាការជំរុញរបត់ឈាមរត់ទៅកាន់ខួរក្បាលផ្នែកខាងមុខ ដែលជួយដល់ការសម្រេចចិត្ត និងការចងចាំឱ្យកាន់តែប្រសើរ។
បន្ថែមពីលើសកម្មភាពរាងកាយ ការហ្វឹកហាត់ខួរក្បាលដោយផ្ទាល់ក៏ជារឿងចាំបាច់ ដោយអ្នកគួរអនុវត្តការរំលឹកព័ត៌មានដូចជាការសួរខ្លួនឯងនូវរឿងរ៉ាវដែលបានកើតឡើងកាលពីម្សិលមិញ ឬការលេងល្បែងផ្គុំរូប និងរៀនអ្វីដែលថ្មីៗដើម្បីបង្កើតបណ្ដាញប្រសាទថ្មី។ របបអាហារដែលសំបូរទៅដោយអូមេហ្គា ៣ ដូចជា ត្រីសាម៉ុង និងគ្រាប់ធញ្ញជាតិ រួមផ្សំជាមួយការគេងឱ្យបានលក់ស្កប់ស្កល់ក្នុងបន្ទប់ដែលងងឹតល្អ គឺជាគ្រឹះដ៏រឹងមាំក្នុងការជួសជុល និងរក្សាទុកទិន្នន័យនៃខួរក្បាល។
ការអនុវត្តទម្លាប់ទាំងនេះមិនត្រឹមតែជួយឱ្យស្មារតីរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារអ្នកពីជំងឺវង្វេងវង្វាន់ និងធ្វើឱ្យជីវិតវ័យជ្រេរបស់អ្នកពោរពេញដោយថាមពល និងភាពរីករាយ៕



Comments