Serey is utilizing Blockchain technology

Sir Alex Ferguson ចាកចេញពីការប្រកួតរវាង Manchester United និង Liverpool ដោយសារបញ្ហាសុខភាព

tatball

លោក Sir Alex Ferguson បានចាកចេញពីកីឡដ្ឋាន Old Trafford មុនពេលការប្រកួតរវាងក្រុម Manchester United និងក្រុម Liverpool ចាប់ផ្តើម។ គាត់មានអារម្មណ៍ថាមិនសូវស្រួលខ្លួន ទើបត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពជាមុន។


យោងតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថាលោក Sir Alex Ferguson ដែលជាអតីតអ្នកចាត់ការទូទៅដ៏ឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ និងតាមដានស្ថានភាពសុខភាពបន្ថែមឲ្យបានច្បាស់លាស់។ ការចាកចេញរបស់គាត់បានកើតឡើងមុនពេលការប្រកួតក្របខ័ណ្ឌ Premier League ដ៏សំខាន់ទល់នឹងក្រុមហង្សក្រហម Liverpool កាលពីថ្ងៃអាទិត្យកន្លងទៅ។ អ្នកគាំទ្របាល់ទាត់ជាច្រើននៅជុំវិញពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់បុរសវ័យចំណាស់រូបនេះ ហើយបាននាំគ្នាជូនពរឲ្យគាត់ឆាប់បានជាសះស្បើយ និងមានសុខភាពល្អឡើងវិញ។ ការប្រកួតរវាងក្រុមយក្សទាំងពីរនៅក្នុងកីឡដ្ឋាន Old Trafford នៅតែបន្តដំណើរការជាធម្មតា ខណៈដែលអ្នកគាំទ្រទាំងអស់នៅតែរង់ចាំតាមដានដំណឹងបន្ថែមអំពីស្ថានភាពទូទៅរបស់លោកដោយក្តីយកចិត្តទុកដាក់។ ទោះជាយ៉ាងណាក្តី ការបញ្ជូនទៅកាន់មន្ទីរពេទ្យនាពេលនេះ គឺគ្រាន់តែជាការការពារ និងត្រួតពិនិត្យជាមុនប៉ុណ្ណោះ ហើយមិនទាន់មានសេចក្តីរាយការណ៍អំពីស្ថានភាពធ្ងន់ធ្ងរណាមួយនៅឡើយទេ។

0.000 SRY$0.00
Khmer Ball

Comments