
ថ្នាក់ដឹកនាំ ឯកអគ្គរដ្ឋទូត ក្រុមការងារខេមបូឌានព្រីមៀរលីគ និងអ្នកគាំទ្របាល់ទាត់ជាច្រើនកុះករ បានជួបជុំគ្នាចូលរួមទស្សនាការប្រកួតបាល់ទាត់លំដាប់ពិភពលោក FIFA World Cup 2026 រវាងក្រុមជម្រើសជាតិសាធារណរដ្ឋកូរ៉េ និងក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងបរិយាកាសដ៏រស់រវើក និងសប្បាយរីករាយ។ ព្រឹត្តិការណ៍នេះបានបង្កើតឱកាសសម្រាប់អ្នកគាំទ្រខ្មែរដើម្បីរីករាយជាមួយការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍ និងសកម្មភាពកម្សាន្តពី CPL Cambodia ផងដែរ។ ពួកគេបានរួមគ្នាទស្សនាការប្រកួតដែលបង្ហាញពីការប្រកួតបាល់ទាត់កម្រិតខ្ពស់ពីក្រុមទាំងពីរ។


Comments