Serey is utilizing Blockchain technology

កាសែតជប៉ុន Yomiuri៖ លោក ត្រាំ ការពារលោកស្រី Takaichi ពីការរិះគន់…

(តូក្យូ)៖ កាសែតជប៉ុន Yomiuri Shimbun នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ បានរាយការណ៍ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានការពារនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង រិះគន់លោកស្រី ក្នុងកិច្ចប្រជុំកំពូលអាមេរិក-ចិន នៅឯទីក្រុងប៉េកាំងកាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ 

ទំនាក់ទំនងរបស់ជប៉ុនជាមួយចិនបានធ្លាក់ចុះដុនដាប ចាប់តាំងពីលោកស្រី Takaichi កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ បានលើកឡើងថាការវាយប្រហារណាមួយរបស់ចិនលើតៃវ៉ាន់ អាចនឹងជំរុញឱ្យ ជប៉ុនធ្វើអន្តរាគមន៍យោធា។ តាម Yomiuri Shimbun ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីរដ្ឋាភិបាលជប៉ុនក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុងប៉េកាំង លោក ស៊ី ជីនពីង បានកត់សម្គាល់ថាលោកស្រី Takaichi និងមេដឹកនាំតៃវ៉ាន់ ​លោក Lai Ching-te បង្កការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ ហើយជំរុញឱ្យលោក ត្រាំ បញ្ឈប់ការគាំទ្រដល់មេដឹកនាំទាំង២។ 

ប៉ុន្តែជាការឆ្លើយតប លោក ត្រាំ បានបង្ហាញទស្សនៈយល់ឃើញរបស់ថាលោកស្រី Takaichi មិនមែនជាប្រភេទមេដឹកនាំដែលសមនឹងទទួលរងការរិះគន់នោះទេ។ យ៉ាងណាក៏ដោយ ភ្លាមៗ មិនទាន់មានការអត្ថាធិប្បាយពីការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន ក្រសួងការបរទេស ឬស្ថានទូតអាមេរិកប្រចាំទីក្រុងតូក្យូនៅឡើយទេ។ លោក ត្រាំ បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Takaichi តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរូបលោកបិទបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ ទៅកាន់ប្រទេសចិនកាលពីសប្ដាហ៍មុន។ 

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ បើតាមលោកស្រី Takaichi រូបលោកស្រី និងលោក ត្រាំ បានគូសបញ្ជាក់ឡើងវិញពីសម្ព័ន្ធភាពទ្វេភាគីរឹងមាំដូចដែកថែប៕

0.000 SRY$0.00
Khmer Dispatch

Comments