Serey is utilizing Blockchain technology

រុស្ស៊ីបង្ហាញក្ដីបារម្ភចំពោះការចូលរួមរបស់កងទ័ពជើងទឹកជប៉ុន…

(ម៉ូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) នាថ្ងៃសុក្រនេះ បានលើកឡើងថា ការចូលរួមរបស់កងទ័ពជើងទឹកជប៉ុននៅក្នុងសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក គឺជាបុព្វហេតុដែលនាំឱ្យមានការព្រួយបារម្ភ និងបង្កើនភាពតានតឹងក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការរិះគន់របស់ទីក្រុងមូស្គូ ធ្វើឡើងស្របពេលដែលកងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំមួយដែលមានឈ្មោះថា "Balikatan" (មានន័យថា ស្មាប្រកៀកស្មា) កាលពីថ្ងៃចន្ទកន្លងទៅ។ អ្វីដែលជាចំណុចចាប់អារម្មណ៍ខ្លាំងសម្រាប់ឆ្នាំនេះ គឺការដែលភាគីជប៉ុនបានចូលរួមយ៉ាងសកម្មនៅក្នុងសមយុទ្ធរួមគ្នាមួយនេះ ជាលើកដំបូងបង្អស់។

សមយុទ្ធ "Balikatan" ដែលគ្រោងនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី០៨ ខែឧសភា ខាងមុខនេះ ត្រូវបានចាត់ទុកថាជាសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មាន ហើយបើគិតពីចំនួនប្រទេសដែលចូលរួម រួមមាន៖ អូស្ត្រាលី​ កាណាដា បារាំង និងនូវែលសេឡង់ ជាដើម៕​

365.544 SRY$0.00
Khmer Dispatch

Comments