Serey is utilizing Blockchain technology

ចំនួនកងទ័ពអាមេរិកដែលត្រូវកាត់បន្ថយនៅអាល្លឺម៉ង់ នឹងលើសឆ្ងាយពី៥០០០នាក់

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាន់តែខ្លាំងថែមទៀត ស្តីពីការសម្រេចចិត្ត​របស់ទីក្រុងវ៉ាស៉ីនតោន ក្នុងការដកកងទ័ពអាមេរិក៥០០០នាក់ចេញពីអាល្លឺម៉ង់ ស្របពេលដែលភាពប្រេះឆាកាន់តែរីកធំ ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអឺរ៉ុប ជុំវិញបញ្ហាសង្រ្គាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កាលពីថ្ងៃសុក្រសប្តាហ៍នេះ មន្ទីរបញ្ចកោណបានប្រកាស ពីគម្រោងកាត់បន្ថយកងទ័ពក្នុងចំនួន៥០០០នាក់នៅអាល្លឺម៉ង់ ប៉ុន្តែមកដល់ថ្ងៃសៅរ៍ លោក ត្រាំ បានប្រាប់​ក្រុមអ្នកសារព័ត៌មានថា ចំនួនកងទ័ពដែលត្រូវដក គឺនឹងច្រើនជាងនោះឆ្ងាយ។ ការសម្រេចចិត្តបែបនេះ គឺបន្ទាប់មានជម្លោះរវាងលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលកាលពីថ្ងៃចន្ទដើមសប្តាហ៍ បាននិយាយថា អ៉ីរ៉ង់កំពុងធ្វើឱ្យទីក្រុងវ៉ាស៉ីនតោន រងភាពអាម៉ាស់នៅតុចរចា។

គួរបញ្ជាក់ថា បើតាមការលើកឡើងកាលពីថ្ងៃសុក្ររបស់អ្នកនាំពាក្យមន្ទីរបញ្ចោណ ដំណើរការដកកងទ័ពត្រូវបានរំពឹងថា នឹងចប់សព្វគ្រប់រួចរាល់ នៅចន្លោះរយៈពេល ៦ខែ ទៅ១២ខែខាងមុខ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ អាមេរិកមានកងទ័ពចំនួន ៣៦ ៤៣៦នាក់ ឈរជើងនៅអាល្លឺម៉ង់៕

0.000 SRY$0.00
Khmer Dispatch

Comments