Serey is utilizing Blockchain technology

អេមីរ៉ាតអារ៉ាប់រួមអះអាងថា អ៉ីរ៉ង់មិនអាចទុកចិត្តបានឡើយលើបញ្ហាច្រកសមុទ្រហ័រមូស…

(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) នាថ្ងៃសុក្រនេះ បានថ្លែងថា ប្រទេសអ៉ីរ៉ងមិនអាចទុកចិត្តបានឡើយ ចំពោះរាល់ការរៀបចំឯកតោភាគីណាមួយសម្រាប់ច្រកសមុទ្រហ័រមូស ដែលនេះបង្ហាញពីការខ្វះទំនុកចិត្តយ៉ាងខ្លាំង ខណៈកិច្ចប្រឹងប្រែងបញ្ចប់សង្គ្រាមកំពុងស្ថិតក្នុងភាពជាប់គាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងរយៈពេលពីរខែនៃជម្លោះនេះ ផ្លូវនាវាចរណ៍ដ៏សំខាន់មួយនេះនៅតែបន្តរងការបិទខ្ទប់ស្ទើរតែទាំងស្រុង ដែលធ្វើឱ្យការផ្គត់ផ្គង់ប្រេង និងហ្គាសប្រមាណ ២០ភាគរយនៃពិភពលោកត្រូវកាត់ផ្ដាច់ និងរុញច្រានតម្លៃថាមពលសកលឱ្យហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ឆ្នាំ។ ទោះបីជាបទឈប់បាញ់ត្រូវបានអនុវត្តតាំងពីថ្ងៃទី០៨ ខែមេសាក៏ដោយ ប៉ុន្តែសេចក្ដីរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាផែនការវាយប្រហារយោធាថ្មី ដើម្បីបង្ខំឱ្យអ៉ីរ៉ង់ចូលតុចរចា បានធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងខ្លាំង។

ជុំវិញបញ្ហានេះ ភាគីអ៉ីរ៉ង់បានត្រៀមលក្ខណៈរួចជាស្រេចនូវប្រព័ន្ធការពារដែនអាកាស និងបានព្រមានពីការវាយបកវិញយ៉ាងធ្ងន់ធ្ងរ ប្រសិនបើមានការវាយប្រហារណាមួយកើតឡើង។ យោងតាមប្រភពពីអ៉ីរ៉ង់ ទីក្រុងតេហេរ៉ង់វាយតម្លៃថា អាមេរិកអាចនឹងបើកការវាយប្រហារក្នុងរយៈពេលខ្លី និងទ្រង់ទ្រាយធំ ដែលអាចនឹងមានការចូលរួមពីសំណាក់អ៉ីស្រាអែលផងដែរ ក្នុងគោលបំណងកម្ទេចសមត្ថភាពការពារជាតិរបស់ខ្លួន៕​

0.000 SRY$0.00
Khmer Dispatch

Comments