Serey is utilizing Blockchain technology

អនុប្រធានាធិបតីអាមេរិក នឹងទៅកាន់ហុងគ្រី ជួបនាយករដ្ឋមន្រ្តី Orban មុនការបោះឆ្នោត

(Los Angeles)៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance នឹងបំពេញទស្សនកិច្ចប្រទេសហុងគ្រី ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមេសាខាងមុខ ហើយជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តី លោក Viktor Orban។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦។

តាមសេចក្តីថ្លែងការណ៍របស់សេតវិមាន លោក Vance នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Budapest ជាមួយការថ្លែងសុន្ទរកថានៅទីនោះ។ វានឹងជាដំណើរ​ទស្សនកិច្ច​ ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​​ថ្ងៃ​ទី១២ ខែ​មេសា​របស់​ហុងគ្រី ដែលគេមើលឃើញ​ថា​ជា​ពេលលំបាក សម្រាប់លោក Orban ចាប់​តាំង​ពី​លោក​​កាន់​អំណាច​ក្នុង​ឆ្នាំ ២០១០៕

487.282 SRY$0.00
Khmer Dispatch

Comments