រដ្ឋាភិបាលជប៉ុនបញ្ជាក់ថាអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកើនដល់ ២៨នាក់


(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយបានកើនដល់ ២៨នាក់ហើយ ២ថ្ងៃក្រោយ កម្រិតរំញ័រ ៧,១រ៉ិចទ័រអង្រួនភាគខាងត្បូងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ 

កាលពីវេលាម៉ោងប្រមាណជាង៤ជិត៣០នាទីរសៀលថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) គ្រោះរញ្ជួយដីមួយមានកម្រិត ៧,១រ៉ិចទ័រ បានវាយប្រហារចំខេត្ត Kumamoto នៅជម្រៅ ១០គីឡូម៉ែត្រក្រោមផ្ទៃដី។ ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីខាងលើស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុង Kumamoto។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Minoru Kihara បានបញ្ជាក់ថាចំនួនអ្នកស្លាប់គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះបានកើនដល់ ២៨នាក់ ក្នុងនោះរួមមានទាំងករណីអ្នកស្លាប់ស្ថិតនៅ ក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងគ្រោះរញ្ជួយដី។ 

គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលជប៉ុន គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រជាជនជិត ៥៨ ០០០គ្រួសារនៅតែបន្តគ្មានអគ្គិសនី និងទឹកប្រើប្រាស់គ្រប់គ្រាន់ ២ថ្ងៃបន្ទាប់ពី គ្រោះរញ្ជួយដីវាយប្រហារលើទីក្រុង Kumamoto ខណៈអាជ្ញាធរកំពុងបន្តផ្ដល់ជំនួយ និងការគាំទ្រចាំបាច់នានាដល់ប្រជាជនរងផលប៉ះពាល់៕

591.240 SRY
Khmer Dispatch
Write your comment...

Comments