Serey is utilizing Blockchain technology

ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ឥណ្ឌា កាត់បន្ថយជើងហោះហើរអន្តរជាតិ…


(BENGALURU)៖ ក្រុមហ៊ុនអាកាសចរណ៍ Air India នឹងកាត់បន្ថយជើងហោះហើរអន្តរជាតិមួយចំនួន ជាបណ្តោះអាសន្ន នៅចន្លោះខែមិថុនា និងខែសីហា ដោយលើកឡើងពីកត្តារឹតត្បិតក្នុងតំបន់ខ្លះ និងបញ្ហាឡើងថ្លៃប្រេងឥន្ធនៈយន្តហោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦។

សង្រ្គាមអ៉ីរ៉ង់ បង្កឱ្យមានការបិទដែនអាកាស បង្ខំឱ្យប្រើប្រាស់ផ្លូវវាង និងជំរុញឱ្យប្រេងឥន្ធនៈឡើងថ្លៃ ដែលបន្ថែមសម្ពាធលើក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងប្រតិបត្តិការនៅជុំវិញពិភពលោក។

Air India នឹងផ្អាកជើងហោះហើរ Delhi-Chicago និងជើងហោះហើរ Mumbai-New York ហើយនៅអឺរ៉ុប ក្រុមហ៊ុននឹងកាត់បន្ថយសេវាកម្មដ៏មមាញឹកពីទីក្រុង Delhi ទៅទីក្រុងប៉ារីស ប្រទេសបារាំង និងពីទីក្រុង Delhi ទៅទីក្រុង Milan ទីក្រុង Rome ប្រទេសអ៉ីតាលី។ នៅអាស៉ី ជើងហោះហើររវាងទីក្រុង Delhi និងទីក្រុង Shanghai របស់ចិន ត្រូវបិទបណ្តោះអាសន្ន។

គួរបញ្ជាក់ថា Air India ដែលក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airlines កាន់កាប់ភាគហ៊ុន ២៥ភាគរយ កំពុងប្រឈមនឹងការខាតបង់កាន់តែច្រើន ដោយផលរំខានពីជម្លោះចំពោះប្រតិបត្តិការ បូករួមទាំងឥទ្ធិពលនៃការហាមឃាត់ដែនអាកាសរបស់ប៉ាគីស្ថាន៕

0.000 SRY$0.00
Khmer Dispatch

Comments