Serey is utilizing Blockchain technology

IAEA វាយតម្លៃថាកូរ៉េខាងជើង កំពុងជំរុញសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ

(សេអ៊ូល)៖ ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បាននិយាយនៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២៦ថាកូរ៉េខាងជើងកំពុងបង្ហាញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងសមត្ថភាពផលិត អាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ 

តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង កូរ៉េខាងជើងត្រូវបានជឿជាក់ថាកំពុងធ្វើប្រតិបត្តិការរោងចក្រជាច្រើនសម្រាប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលជាជំហានដ៏សំខាន់មួយក្នុងការផលិត ក្បាលគ្រាប់នុយក្លេអ៊ែរ។ រោងចក្រនុយក្លេអ៊ែរទាំងនោះរួមមានរោងចក្រ Yongbyon ដែលកូរ៉េខាងជើងត្រូវបានរាយការណ៍ថាបានផ្អាកដំណើរការបន្ទាប់ពីកិច្ចចរចា ប៉ុន្តែបានបើកដំណើរការឡើងវិញ កាលពីឆ្នាំ២០២១។ 

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានអំឡុងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ប្រមុខ IAEA លោក Rafael Grossi បានគូសបញ្ជាក់ដូច្នេះថា «ផ្អែកលើការវាយតម្លៃជាប្រចាំរបស់យើង យើងអាចបញ្ជាក់បានថាពិតជាមានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រតិបត្តិការនៃរ៉េអាក់ទ័រនុយក្លេអ៊ែរ Yongbyon...ហើយគ្រប់ចំណុចទាំងអស់បានបង្ហាញពីភាពរីកចម្រើន យ៉ាងពិតប្រាកដនៅក្នុងសមត្ថភាពរបស់កូរ៉េខាងជើង ក្នុងការផលិតអាវុធនុយក្លេអ៊ែរ»។ 

កូរ៉េខាងជើងបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូងក្នុងឆ្នាំ២០០៦ ហើយបានប្រកាសថានឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ និងបានកាត់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមអធិការកិច្ចរបស់ទីភ្នាក់ងារ IAEA ក្នុងឆ្នាំ២០០៩៕

1389.068 SRY$0.00
Khmer Dispatch

Comments