(Kampala)៖ ក្រសួងសុខាភិបាលនៃប្រទេសអ៊ូហ្កាន់ដា បានឱ្យដឹងនាថ្ងៃសៅរ៍ ទី២៣ ខែឧសភាថា មានករណីឆ្លងជំងឺអេបូឡាប្រភេទថ្មី Bundibugyo ចំនួន ៣ករណីទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងការផ្ទុះឡើងនាពេលបច្ចុប្បន្ន កេីនដល់ ៥នាក់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ករណីថ្មីនេះ រួមមានអ្នកបើកបរមធ្យោបាយដឹកជញ្ជូនម្នាក់ និងបុគ្គលិកសុខាភិបាលដែលមានរោគសញ្ញាអំឡុងពេលកំពុងថែទាំអ្នកជំងឺ។ រីឯម្នាក់ទៀតគឺជាស្ត្រីមកពីកុងហ្គោដែលបានចូលមកអ៊ូហ្កាន់ដា និងមានរោគសញ្ញាស្រាល ហើយក្រោយមកបានធ្វើដំណើរពីទីក្រុង Aua នៅជិតព្រំដែនទៅកាន់ទីក្រុង Entebbe មុនពេលស្វែងរកការថែទាំនៅមន្ទីរពេទ្យឯកជនក្នុងរដ្ឋធានី Kampala។
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការផ្ទុះជំងឺអេបូឡាប្រភេទ Bundibugyo ដ៏កម្រ ថាជាភាពអាសន្នផ្នែកសុខភាពសាធារណៈនៃក្តីបារម្ភជាអន្តរជាតិ ហើយថាហានិភ័យនៃការរាតត្បាតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោគឺមានកម្រិតខ្ពស់ណាស់៕




Comments