Serey is utilizing Blockchain technology

ប្រធានាធិបតីឥណ្ឌូស៉ី នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៉ី…

(ហ្សាការតា)៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា លោកប្រធានាធិបតី Prabowo Subianto នឹងទៅកាន់ប្រទេសរុស្ស៉ីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយគេរំពឹងថាលោកនឹងជួបប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អំឡុងពេលនៃដំណើរទស្សនកិច្ចនៅទីនោះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៉ី លោក Sugiono បាននិយាយថា ទស្សនកិច្ចនោះនឹងផ្តោតការពិភាក្សាអំពីសក្តានុពលសម្រាប់ឥណ្ឌូណេស៉ី ក្នុងការទិញប្រេងរុស្ស៉ីជាប្រភពជំនួស ចំពេលមានវិបត្តិផ្គត់ផ្គង់ជាសកលដោយសារតែសង្គ្រាមអ៉ីរ៉ង់។ 

បេីតាមការសាកសួរមុនពេលមានដំណើរទស្សនកិច្ចដែលបានគ្រោងទុកនេះ វិមានក្រឹមឡាំងឆ្លេីយតបថា លទ្ធភាពនៃជំនួបរវាងមេដឹកនាំទាំងពីរកំពុងត្រូវបានរៀបចំ៕

956.802 SRY$0.00
Khmer Dispatch

Comments