(Islamabad, ប៉ាគីស្ថាន)៖ ទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន កំពុងជំរុញឱ្យចេញជាកិច្ចចរចាថ្មីមួយរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ នាថ្ងៃសៅរ៍នេះ ខណៈរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បាននិយាយទុកមុនថា អ៉ីរ៉ង់នឹងមិនទទួលយកការទាមទារណាមួយឡេីយពីសហរដ្ឋអាមេរិក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទោះបីជាព័ត៌មានលម្អិតនៃការពិភាក្សានេះមានតិចតួច ប៉ុន្តែ លោក Araqchi បានជួបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។
សេតវិមានបានប្រកាសថាបេសកជនពិសេស លោក Steve Witkoff និងកូនប្រសារលោក ត្រាំ គឺលោក Jared Kushner ធ្វើដំណើរទៅកាន់រដ្ឋធានីប៉ាគីស្ថាន ប៉ុន្តែមកដល់ពេលនេះ អ៉ីរ៉ង់បានច្រានចោលកិច្ចរចាដោយផ្ទាល់។
ទីក្រុងវ៉ាស៉ីនតោន និងទីក្រុងតេហេរ៉ង់ កំពុងស្ថិតក្នុងភាពជាប់គាំង ដោយសារអ៉ីរ៉ង់បានរឹតត្បិតច្រកសមុទ្រ Hormuz រីឯសហរដ្ឋអាមេរិកបិទផ្លូវនាំចេញប្រេងរបស់អ៉ីរ៉ង់៕




Comments