Serey is utilizing Blockchain technology

ទីក្រុងវ៉ាស៉ីនតោន នៅតែមានឆន្ទៈជួយស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមនៅអ៊ុយក្រែន

(ឥណ្ឌា)៖ នាថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រោយរុស្ស៉ីបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយលើអ៊ុយក្រែន រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ទីក្រុងវ៉ាស៉ីនតោននៅតែមានឆន្ទៈជានិច្ច ដើម្បីជួយសម្រុះសម្រួលរកទីបញ្ចប់ សម្រាប់សង្រ្គាមរវាងទីក្រុងមូស្គូនិងទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងទស្សនកិច្ចនៅប្រទេសឥណ្ឌា និងបន្ទាប់ពីជួបសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov លោក Rubio បានលើកឡើងដូច្នេះថា «រាល់ពេលដែលអ្នកឃើញការវាយប្រហារធំៗបែបនេះពីសំណាក់​ភាគីម្ខាង ឬមួយក៏ភាគីម្ខាងទៀត វាគឺជាការក្រើនរំលឹកអំពីមូលហេតុដែលនេះ គឺជាសង្រ្គាមដ៏អាក្រក់មួយ ដែលឥឡូវបានបន្តអូសបន្លាយ​យូរជាងសង្រ្គាមលោកលើកទី២ទៅទៀត ហើយវាត្រូវតែឈានដល់ទីបញ្ចប់»។ លោក Rubio បាននិយាយថា «សហរដ្ឋអាមេរិក ត្រៀមលក្ខណៈជាស្រេច ក្នុងការធ្វើគ្រប់យ៉ាងតាមតែអាចទៅរួច ដើម្បីជួយជំរុញឱ្យឈានដល់ទីបញ្ចប់នៃសង្រ្គាមមួយនេះ ហើយសង្ឃឹមថា ឱកាសនឹងលេចឡើងដោយខ្លួនឯង នៅពេលណាមួយ»

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ រុស្ស៉ីបាននិយាយថា ខ្លួនគ្រោងបើកការវាយប្រហារថែមទៀតលើទីក្រុងកៀវ ក្នុងនោះរួមមានទាំង​មូលដ្ឋាននៃកន្លែងធ្វើការសម្រេចចិត្ត បន្ទាប់ពីបានបាញ់ដ្រូននិងមីស៉ីលលើអ៊ុយក្រែន កាលពីចុងសប្តាហ៍កន្លងទៅ សម្លាប់មនុស្ស​៤នាក់។ តាមក្រសួងការបរទេសរុស្ស៉ី អំឡុងកិច្ចសន្ទនាទូរសព្ទជាមួយលោក Rubio លោក Lavrov បានទទូចឱ្យអាមេរិក ជម្លៀសមន្រ្តីការទូតចេញពីស្ថានទូតខ្លួននៅទីក្រុងកៀវ ខណៈលោក Rubio បានប្រាប់ក្រុមអ្នកកាសែតថា រុស្ស៉ីបានផ្ញើសារជូនដំណឹងទៅកាន់ស្ថានទូតទាំងអស់ មិនមែនត្រឹមស្ថានទូតអាមេរិកទេ៕

0.000 SRY$0.00
Khmer Dispatch

Comments