(ភ្នំពេញ)៖ តួអង្គទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ្រិស្តសករាជ ២០២៦ កញ្ញា គង់ អាន (Kon Ant) និងក្លាយជាបវរកញ្ញាអន្តរជាតិ តំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងបវរកញ្ញា (Miss Internationl) នៅប្រទសជប៉ុននាពេលខាងមុខ។ នេះបើតាមលោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញ ដែលជាអ្នកសម្របសម្រួលលើការងារនេះ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។
លក្ខណៈសម្បត្តិកញ្ញា គង់ អាន (Kon Ant) ជាមនុស្សខិតខំប្រឹងប្រែង ភាពអត់ធ្មត់ និងមានភាពស្រស់ស្អាតដ៏អស្ចារ្យ ជាមួយនឹងសម្រស់ បញ្ញា និងបេះដូងដែលប្តេជ្ញាចិត្ត ក្នុងការបង្កើតភាពផ្លាស់ប្តូរដ៏វិជ្ជមាន នាងបានត្រៀមខ្លួនរួចជាស្រេចក្នុងការតំណាងឲ្យប្រទេសកម្ពុជាលើឆាកអន្តរជាតិ,ដើម្បីបង្ហាញឲ្យពិភពលោកបានឃើញមោទនភាព វប្បធ៌ម និងកម្លាំងរបស់ប្រទេសកម្ពុជាយើង។
សូមបញ្ជាក់ថា ទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» ជារាជបុត្រទី៣នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរព៌ណ ខ្មៅ លម្អនៅព្រះកាណ៍ដោយ សៀតឈូកអភរណៈ កែវមនោរា ភក្សាហារទ្រង់ លោហិត (ឈាម) ព្រះហស្តស្តាំ ទ្រង់ធ្នូ ព្រហស្តឆ្វេង ទ្រង់ត្រីសូល៍ ទ្រង់គង់ឈរបើកព្រះនេត្រលើខ្នងមនោម័យ (សេះ) ជាមគ្គពាហនៈ៕











Comments