(បេរូត)៖ រដ្ឋមន្ត្រីការពារជាតិលីបង់ លោក Michel Menassa កាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយថាអ៉ីស្រាអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីសហរដ្ឋអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
បទឈប់បាញ់មួយសម្របសម្រួលដោយសហរដ្ឋអាមេរិកបានចូលជាធរមានកាលពីថ្ងៃទី១៧ ខែមេសា ដោយកងទ័ពអ៉ីស្រាអែលនៅតែបន្តឈរជើងយ៉ាងជ្រៅនៅភាគខាងត្បូងលីបង់។ នៅក្រោម បទឈប់បាញ់នេះ អ៉ីស្រាអែលបានផ្អាកការវាយប្រហារលើទីក្រុងបេរូត និងតំបន់ជាយរដ្ឋធានីមួយនេះ ប៉ុន្តែយោធាអ៉ីស្រាអែលមិនបានបញ្ឈប់ការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់នោះទេ ហើយការវាយប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់បានកើតឡើងជារៀងរាល់ថ្ងៃ។
អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Menassa បាននិយាយថាចាប់ថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី៧ ខែមិថុនា អ៉ីស្រាអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាស ៣៤៩១លើក ដែលបាន បផ្លិចបំផ្លាញធ្ងន់ធ្ងន់លើតំបន់ភាគខាងត្បូងលីបង់។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងហេសបូឡា ផ្ទុះឡើងកាលពីថ្ងៃទី២ ខែមីនាមក មានមនុស្សជាង ៣៦០០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល ហើយប្រជាជនលីបង់ជាង ១លាននាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង៕







Comments