Serey is utilizing Blockchain technology

លោក ត្រាំ ថាអាមេរិកកំពុងបោសសម្អាតមីន នៅច្រកសមុទ្រ Hormuz

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា​ សហរដ្ឋអាមេរិកបានចាប់ផ្តើមការបោសស្អាតមីននៅច្រកសមុទ្រ Hormuz ខណៈការចរចាអាមេរិក-អ៉ីរ៉ង់ឆ្ពោះទៅរកកិច្ចព្រៀមដេីម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាកំពុងដំណេីរការ នាថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការអត្ថាធិប្បាយនេះបានកើតឡើង នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយអាមេរិក Axios រាយការណ៍ថានាវាកងទ័ពជើងទឹកអាមេរិកជាច្រើនគ្រឿង បានឆ្លងកាត់ច្រកសមុទ្រ Hormuz នាថ្ងៃសៅរ៍នេះ នៅក្នុងការផ្លាស់ប្តូរមួយដែលមិនស្របនឹងអ៉ីរ៉ង់។ មន្ត្រីយោធាជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់ តាមរយៈទូរទស្សន៍រដ្ឋ ក៏បានបដិសេធសេចក្តីរាយការណ៍នេះដែរ។ 

«ឥឡូវនេះយើងកំពុងដំណើរការបោសសម្អាតច្រកសមុទ្រ Hormuz»។ នេះជាការបង្ហោះសាររបស់លោក ត្រាំ នៅលេីបណ្តាញសង្គម Truth Social ជាមួយការពិពណ៌ថាវាគឺដេីម្បីជួយដល់ប្រទេសដូចជាចិន ជប៉ុន និងបារាំងដែលមិនមានភាពក្លាហាន ឬឆន្ទៈធ្វើការងារនេះដោយខ្លួនឯង។ 

លោក ត្រា��� បាន លេីកថាអ៉ីរ៉ង់ចាញ់យ៉ាងខ្លាំង នៅក្នុងសង្រ្គាម​ ខណៈដែលទទួលស្គាល់ថា មីនអ៉ីរ៉ង់នៅក្នុងច្រកសមុទ្រយុទ្ធសាស្ត្រនេះ នៅតែបង្កការគំរាមកំហែង។ 

គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz ស្ទេីរតែត្រូវបានអ៉ីរ៉ង់បិទខ្ទប់ចរាចរណ៍ អំឡុងពេលនៃសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល៕

854.964 SRY$0.00
Khmer Dispatch

Comments