(សិង្ហបុរី)៖ ទីភ្នាក់ងារបរិស្ថានជាតិ (NEA) របស់ប្រទេសសិង្ហបុរី បានឱ្យដឹងនៅថ្ងៃចន្ទ ទី២០ ខែមេសា ថាកម្មវិធីបណ្តុះបណ្តាលថ្មីមួយនឹងត្រូវបង្កើតឡើង ដើម្បីបង្កើនសមត្ថភាពយល់ដឹងអំពីសុវត្ថិភាពនុយក្លេអ៊ែរ និងបទប្បញ្ញត្តិរបស់សិង្ហបុរី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
យោងតាម NEA កម្មវិធីនេះបង្កើតឡើងក្រោមកិច្ចព្រមព្រៀងមួយ ដែលខ្លួនបានចុះហត្ថលេខាជាមួយ គណៈកម្មការបទប្បញ្ញត្តិនុយក្លេអ៊ែរសហរដ្ឋអាមេរិក (NRC) ស្តីពីការអភិវឌ្ឍជំនាញបទប្បញ្ញត្តិនុយក្លេអ៊ែរ។
កម្មវិធីបណ្តុះបណ្តាលនេះគឺសម្រាប់ផ្តល់ដល់ NEA និងអង្គភាពផ្នែកសុវត្ថិភាពនុយក្លេអ៊ែរដែលទើបបង្កើតថ្មីរបស់ខ្លួន។ ជាផ្នែកមួយនៃកម្មវិធី មន្ត្រី NEA ត្រូវឆ្លងកាត់វគ្គសិក្សាទ្រឹស្តី និងអនុវត្ត ដើម្បីទទួលបានបទពិសោធន៍ ក្នុងវិស័យដូចជា បទប្បញ្ញត្តិរ៉េអាក់ទ័រ ការវាយតម្លៃលើសុវត្ថិភាព និងហានិភ័យប្រូបាប៊ីលីតេ ក៏ដូជានីតិវិធីត្រួតពិនិត្យ៕





Comments