Serey is utilizing Blockchain technology

អ៊ុយក្រែនមើលឃើញឱកាសក្នុងការទទួលបានអាវុធពីជប៉ុន…

(តូក្យូ)៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសជប៉ុន លោក យូរី លូតូវីណូវ (Yurii Lutovinov) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការបន្ធូរបន្ថយច្បាប់នាំចេញអាវុធរបស់ជប៉ុន បានបើកផ្លូវសម្រាប់ការពិភាក្សា ដែលអាចនាំឱ្យទីក្រុងតូក្យូផ្គត់ផ្គង់សម្ភារយោធា ដើម្បីជួយអ៊ុយក្រែនក្នុងការទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។

នៅក្នុងបទសម្ភាសន៍នៅឯស្ថានទូតអ៊ុយក្រែន លោក លូតូវីណូវ បានលើកឡើងថា «ការផ្លាស់ប្តូរនេះអនុញ្ញាតឱ្យយើងអាចជជែកគ្នាបាន។ បើនិយាយតាមទ្រឹស្តី វាគឺជាជំហានឆ្ពោះទៅមុខដ៏ធំធេងបំផុត»។ ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណៃ តាកាអ៊ីឈិ (Sanae Takaichi) ក្នុងការបន្ធូរបន្ថយច្បាប់នាំចេញអាវុធ កាលពីសប្តាហ៍មុន គឺជាការផ្លាស់ប្តូរចុងក្រោយបំផុតរបស់ជប៉ុន ចេញពីគោលជំហរសន្តិភាពនិយមយ៉ាងតឹងរ៉ឹងក្រោយសង្គ្រាមលោកលើកទី២។

ទោះបីជាច្បាប់ថ្មីនេះនៅតែរក្សាការត្រួតពិនិត្យលើការនាំចេញអាវុធទៅកាន់តំបន់ជម្លោះក៏ដោយ ប៉ុន្តែវាក៏បានអនុញ្ញាតឱ្យមានការលើកលែង ចំពោះសកម្មភាពណាដែលបម្រើដល់ផលប្រយោជន៍សន្តិសុខរបស់ទីក្រុងតូក្យូ។ ចំណុចនេះហើយគឺជាអ្វីដែលទីក្រុងកៀវ សង្ឃឹមថានឹងទទួលបានអត្ថប្រយោជន៍ ចំពេលដែលសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា កំពុងធ្វើឱ្យការផលិតអាវុធរបស់លោកខាងលិចជួបភាពតានតឹង និងខ្វះខាត៕​

91.026 SRY$0.00
Khmer Dispatch

Comments