(ព្រុចសែល)៖ អ្នកវិទ្យាសាស្ត្ររបស់សហភាពអឺរ៉ុប (EU) និងអង្គការឧតុនិយមពិភពលោក (WMO) បានឱ្យដឹងថា ស្ទើរតែពេញទ្វីបអឺរ៉ុប បានជួបប្រទះនឹងកម្តៅលើសពីមធ្យមភាគ នៅឆ្នាំ២០២៥ ដែលជាឆ្នាំបំបែកកំណត់ត្រា សម្រាប់បញ្ហាភ្លើងឆេះព្រៃ ការកើនឡើងនូវកម្តៅក្នុងទឹកសមុទ្រ និងរលកកម្តៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦។
អង្គការ WMO និងគម្រោងតាមដានការប្រែប្រួលអាកាសធាតុ Copernicus របស EU បញ្ជាក់ថា យ៉ាងហោចណាស់ ៩៥ភាគរយនៃទ្វីបអឺរ៉ុប មានសីតុណ្ហភាពលើសពីកម្រិតមធ្យម។ ភ្លើងឆេះព្រៃ បានឆាបឆេះលើផ្ទៃដីជាង លានហិកតា ដែលជាទំហំធំបំផុតប្រចាំឆ្នាំមិនធ្លាប់មានពីមុន។
ការរកឃើញទាំងនេះ សបញ្ជាក់ពីរដំណើរប្រែប្រួលអាកាសធាតុ ដែលកំពុងវិវត្តកាន់តែធ្ងន់ធ្ងរនៅអឺរ៉ុប នៅពេលដែលរដ្ឋាភិបាលមួយចំនួន មិនសូវធ្វើសកម្មភាព ជុំវិញគោលនយោបាយកាត់បន្ថយការបំភាយឧស្ម័ន ដោយសារកង្វល់ផ្នែកសេដ្ឋកិច្ច។ EU ធ្លាប់សន្យាថានឹងប្រកាន់ខ្ជាប់នូវគោលដៅបៃតងរបស់ខ្លួន ប៉ុន្តែច្បាប់អាកាសធាតុមួយចំនួន សម្រាប់រថយន្ត និងក្រុមហ៊ុននានា បានចុះខ្សោយ កាលពីឆ្នាំមុន បន្ទាប់ពីសម្ពាធឧស្សាហកម្ម ធ្វើឱ្យក្រុមហ៊ុនជួបការលំបាក៕






Comments