Serey is utilizing Blockchain technology

NATO នឹងមិនរលំទេ ហើយអាមេរិកនឹងការពារសម្ព័ន្ធមិត្តរបស់ខ្លួន

(វីលនីញូស)៖ រដ្ឋមន្រ្តីការពារជាតិអេស្តូនី បានប្រាប់ Reuters ថាអេស្តូនីដែលជាសមាជិកនៃអង្គការណាតូ (NATO) គ្មានការសង្ស័យឡើយចំពោះសហរដ្ឋអាមេរិក ជុំវិញការជួយការពារសម្ព័ន្ធមិត្ត ប្រសិនបើរងការវាយប្រហារពីសំណាក់រុស្ស៉ី ហើយថាអឺរ៉ុបមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីប្រឈមមុខជាមួយទីក្រុងមូស្គូដោយខ្លួនឯងនោះទេ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦។

អំឡុងទស្សនកិច្ចនៅរដ្ឋធានី Vilnius ប្រទេសលីទុយអានី លោក Hanno Pevkur និយាយថា «ខ្ញុំជឿលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តទាំងអស់របស់យើង។ លោកថាអាមេរិកត្រូវការអឺរ៉ុបសម្រាប់ផ្នែកយោធា ដូចដែលអឺរ៉ុបត្រូវការអាមេរិក​ ដូច្នេះខ្ញុំមិនជឿទេថា ណាតូនឹងរលំ»

លោក Hanno Pevkur បានប្រៀបធៀបភាព​តានតឹងបច្ចុប្បន្ននៅក្នុង​ណា​តូ ​ទៅនឹងប្តីប្រពន្ធដែលរៀបការយូ​មក​ហើយ​​ ដោយនិយាយថាទោះជាមានបញ្ហាអ្វីក៏អាចដោះស្រាយបាន ប៉ុន្តែបានទទួលស្គាល់ថាអឺរ៉ុប មិនទាន់អាចពឹងផ្អែកលើកម្លាំងយោធាខ្លួនឯងបាននៅឡើយទេ ក្នុងពេលនេះ។

គួរបញ្ជាក់ថា ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់អេស្តូនី កាលពីខែកុម្ភៈ ធ្លាប់ព្រមានថាអ្នកជិតខាងរបស់ខ្លួន គឺរុស្ស៉ីកំពុងស្តុកទុកគ្រាប់រំសេវ សម្រាប់ធ្វើសង្គ្រាមនាពេលអនាគត បន្ទាប់ពីបញ្ចប់សង្រ្គាមអ៊ុយក្រែន។ រុស្ស៉ី​បាន​ពណ៌នា​ការ​ចោទប្រកាន់​នេះថា ជារឿង​មិន​សមហេតុផល៕

1857.767 SRY$0.00
Khmer Dispatch

Comments