Serey is utilizing Blockchain technology

វ៉េណេស៊ុយអេឡា ដោះលែងអ្នកទោសចំនួន ៣០០នាក់ ក្នុងសប្តាហ៍នេះ


(ការ៉ាកាស)៖ ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា លោក Jorge Rodriguez បាននិយាយថា អ្នកទោស ៣០០នាក់នឹងត្រូវដោះលែងពីពន្ធនាគារ ចន្លោះថ្ងៃចន្ទ ដល់ថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦។

អ្នកទោសដែលនឹងត្រូវដោះលែងនេះ ​​រួម​បញ្ចូល​ទាំង​មន្ត្រី​ប៉ូលិស​ ៣នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាំង​ពី​ឆ្នាំ២០០៣ មនុស្ស​ដែលធ្លាក់ខ្លួនឈឺ​ និង​អ្នក​ដែល​មាន​អាយុ​លើស ៧០ឆ្នាំ។

លោក Jorge Rodriguez ដែលជាបងប្រុសរបស់ប្រធានាធិបតីបណ្តោះអាសន្នវ៉េណេស៊ុយអេឡា លោកស្រី Jorge Rodriguez មិនបានបញ្ជាក់ទេថាតើមនុស្សទាំង ៣០០នាក់ ត្រូវដោះលែងតាមច្បាប់លើកលែងទោស ដែលទើបអនុម័តកាលពីខែកុម្ភៈឬយ៉ាងណានោះទេ។ 

រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា តែងតែ​បដិសេធ​ការឃុំខ្លួន​អ្នក​ទោស​នយោបាយ ហើយ​និយាយ​ថា អ្នក​ដែលជាប់ពន្ធនាគារគឺសុទ្ធតែ​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ៕

200.481 SRY$0.00
Khmer Dispatch

Comments