Serey is utilizing Blockchain technology

UAE រឹតបន្តឹងដែនអាកាសសាជាថ្មី ក្រោយរងការវាយប្រហារដោយមីស៊ីល និងដ្រូនពីអ៉ីរ៉ង់

(ឌូបៃ)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលទូទៅរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានសម្រេចរឹតបន្តឹងការហោះហើរយ៉ាងតឹងរ៉ឹង ដោយអនុញ្ញាតឱ្យប្រើប្រាស់តែផ្លូវហោះហើរមួយចំនួនតូចប៉ុណ្ណោះ រហូតដល់យ៉ាងហោចណាស់ថ្ងៃទី១១ ខែឧសភា ព្រមទាំងបានដាក់ឱ្យដំណើរការនូវពិធីសារសន្តិសុខគ្រាអាសន្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការសម្រេចចិត្តរឹតបន្តឹងដែនអាកាសនេះ ធ្វើឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពី UAE បានប្រកាសដកចេញនូវរាល់វិធានការការពារ និងអះអាងថាដែនអាកាសរបស់ខ្លួនមានសុវត្ថិភាពឡើងវិញ។ 

គួរបញ្ជាក់ថា បើយោងតាមអាជ្ញាធរ UAE កាលពីថ្ងៃចន្ទ ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ និងកម្ទេចមីស៊ីល ព្រមទាំងយន្តហោះដ្រូណជាច្រើនគ្រឿងរបស់អ៉ីរ៉ង់ ដែលបង្ខំឱ្យជើងហោះហើរជាច្រើនត្រូវបង្វែរទិសដៅទៅកាន់ទីក្រុងមូស្កាត់ (Muscat) ប្រទេសអូម៉ង់ ឬហោះហើរវារជុំវិញដែនអាកាសអារ៉ាប៊ីសាអូឌីត៕

0.000 SRY$0.00
Khmer Dispatch

Comments