(អាប៊ូដាប៊ី)៖ ក្រសួងការបរទេសឥណ្ឌាបាន ប្រកាសថាឥណ្ឌា និងអេមីរ៉ាត អារ៉ាប់រួម (UEA) បានយល់ព្រមលើក្របខណ្ឌសម្រាប់ភាពជាដៃគូការពារជាតិមួយ កាលពីថ្ងៃសុក្រ ទី១៥ ខែឧសភា និងបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីប្រេងបម្រុងយុទ្ធសាស្ត្រ ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) អំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅ UAE។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួង ភាគីទាំងពីរឯកភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ និងកិច្ចសហប្រតិបត្តិការលើការច្នៃប្រឌិត និងបច្ចេកវិជ្ជាទំនើប ការបណ្តុះបណ្តាល សមយុទ្ធសន្តិសុខដែនសមុទ្រ ការការពារតាមអ៉ីនធឺណេត ការទំនាក់ទំនងប្រកបដោយសុវត្ថិភាព និងការផ្លាស់ប្តូរព័ត៌មាន។
ទីក្រុងញូវដែលី និងទីក្រុងអាប៊ូដាប៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៣ពាន់លានដុល្លារសម្រាប់ឥណ្ឌាដើម្បីទិញឧស្ម័ន LNG ពី UAE ដែលជាដៃគូពាណិជ្ជកម្មធំបំផុតទី ៣របស់ខ្លួននៅក្នុងខែមករា ឆ្នាំ២០២៧ ក៏ដូចជាចុះហត្ថលេខាលេីលិខិតមួយដើម្បីធ្វើការឆ្ពោះទៅរកការបង្កើតភាពជាដៃគូការពារជាតិជាយុទ្ធសាស្ត្រ៕





Comments